វត្តបទុមសុរិយា”ក្រពើទើ”My temple

  • Home
  • វត្តបទុមសុរិយា”ក្រពើទើ”My temple

វត្តបទុមសុរិយា”ក្រពើទើ”My temple វត្តបទុមសុរិយា ហៅក្រពើទើ ស្ថិតនៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ

វឌ្ឍនភាពនៃការកសាង សាលប្រជុំសាលាអនុគណស្រុកសំរោង នាវត្តបទុមសុរិយា ក្រោមការដឹកនាំកសាងដោយ ព្រះយសមង្គល ខាត់ សុថុល ព្រះឧត្តមមេ...
08/06/2026

វឌ្ឍនភាពនៃការកសាង សាលប្រជុំសាលាអនុគណស្រុកសំរោង នាវត្តបទុមសុរិយា ក្រោមការដឹកនាំកសាងដោយ ព្រះយសមង្គល ខាត់ សុថុល ព្រះឧត្តមមេធាអនុគណស្រុកសំរោង និងជាព្រះគ្រូចៅអធិការវត្តបទុមសុរិយា !!

30/05/2026

និមន្ត​អម​ ព្រះដំណើរនិមន្តរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម​ ព្រះប្រធានថេរសភាសង្ឃគណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា​ និមន្តប្រទានព្រះឱវាទ​ ក្នុងពិធីបុណ្យឆ្លងធាតុចេតិយ តម្កល់ព្រះបរមសិរីរិកធាតុព្រះសម្មាសម្ពុទ្ធ នៅក្នុងព័ទ្ធសីមាវត្ត នន្ទសាលវ័ន (ហៅ​ទួល​ប្រាសាទ)​ឃុំ​ស្លា​ស្រុក​សំរោង​ ខេត្តតាកែវ.!!។🙏🙏🙏

ជា​ថ្ងៃ​ចងចាំ​ (២៨ ឧសភា ២០២៥ - ២៨ ឧសភា ២០២៦) 🕊️​🕯️🎗️🪖ខួបគម្រប់ នៃការចងចាំ នៅថ្ងៃទី២៨ ឧសភា ២០២៦នេះ គឺជាថ្ងៃខួបគម្រប់ចំនួន...
28/05/2026

ជា​ថ្ងៃ​ចងចាំ​ (២៨ ឧសភា ២០២៥ - ២៨ ឧសភា ២០២៦) 🕊️​🕯️🎗️🪖

ខួបគម្រប់ នៃការចងចាំ នៅថ្ងៃទី២៨ ឧសភា ២០២៦នេះ គឺជាថ្ងៃខួបគម្រប់ចំនួន ៣៦៥ថ្ងៃ ស្មើនឹងរយៈពេល (១ឆ្នាំគត់) ដែលទាហានថៃ ពួកវាបានរំលោភលើដែនអធិបតេយ្យភាពកម្ពុជា ដោយខុសច្បាប់ និងចូលមកក្នុងតំបន់មុំបី​ខេត្តព្រះវិហារ បា..ញ់ស.ម្លាប់លើវីរកងទ័ពខ្មែរយើង (១រូប) គឺវីរកងទ័ពខ្មែរ លោកព្រិន្ទបាលឯក «សួន រោន» ឱ្យលោកពលីជីវិតភ្លាមៗ ។

សូមគោរពវិញ្ញាណក្ខន្ធ វីរកងទ័ពខ្មែរ ព្រិន្ទបាលឯក «សួន រោន» នឹងវីរៈកងទ័ពគ្រប់រូប សូមបានទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំគ្រប់រូបចងចាំ នឹងគោរពដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហាន របស់វីរៈកងទ័ព ដែលបានពលីសាច់ស្រស់ ឈា..មស្រស់ ដើម្បីការពារជាតិ នឹងបូរណភាពទឹកដី ។🙏🏻🇰🇭🕊️

23/05/2026

ប្រគេនបច្ច័យបួនកូនៗសមណសិស្សក្រោមឱវាទ គ្រាន់បានប្រើប្រាស់ .!។ សូមអនុមោទនាបុណ្យ.!🙏🏻🌷👏🏻

🕊️សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃសព ចំពោះកម្មករ កម្មការនី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ។ សូមវិញ្ញាណក្ខន្ធ...
23/05/2026

🕊️សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃសព ចំពោះកម្មករ កម្មការនី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ។ សូមវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភព និងសូមអោយអ្នករងរបួសឆាប់ជាសះស្បើយ។ 🙏🏼
• មួយវិនាទីអាចផ្លាស់ប្តូរជីវិតមនុស្សម្នាក់ជារៀងរហូត…🙏😭🕊️

16/05/2026

តើបុណ្យ ៧ ថ្ងៃធ្វើមុនបានដែររឺទេ ?
——————-
ធម្មទេសនាដោយ : ភិក្ខុ យាន ខាវ និង សាមណេរ ឌី លីហុង
សាមណៈសិស្សគង់នៅវត្តបទុមសុរិយា

ព្រះសង្ឃ រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តបទុមសុរិយាប្រារព្ធពិធីបុណ្យមហាវិសាខបូជា ដែលជាពិធីបុណ្យសាសនាដ៏វិសេសវិសាលបំផុតមួយ ដើ...
01/05/2026

ព្រះសង្ឃ រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តបទុមសុរិយាប្រារព្ធពិធីបុណ្យមហាវិសាខបូជា ដែលជាពិធីបុណ្យសាសនាដ៏វិសេសវិសាលបំផុតមួយ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗ ៣ នៃអង្គព្រះសម្មាសម្ពុទ្ធគឺ៖
🪷 ទ្រង់ប្រសូត៖ ការចាប់កំណើតនៃពោធិសត្វ។
🪷ទ្រង់ត្រាស់ដឹង៖ ការស្វែងរកឃើញនូវសច្ចធម៌ និងការរំលត់ទុក្ខ។
🪷ទ្រង់បរិនិព្វាន៖ ការលាចាកវាលវដ្តសង្សារនៃព្រះពុទ្ធអង្គ។
------------
ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦✨

01/05/2026

ព្រះពុទ្ធដីកាព្រះសម្ពុទ្ធផ្ដាំទៅព្រះអានន្ទមុនពេលព្រះអង្គរំលត់ខន្ធចូលកាន់បរិនិពាន្វ ដកស្រង់ចេញពីរឿងគំនូជីវចលពុទ្ធប្បវត្តិ !!

អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
01/05/2026

អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

សូមអនុមោទនា ពិធីដង្ហែព្រះសព ព្រះចេតនាភិរ័ក្ខ សម សុផល ព្រះរាជាគណៈកិត្តិយស គណមហានិកាយ ព្រះអតីត ព្រះគ្រូឧត្តមមេធាអនុគណស្រុក...
26/04/2026

សូមអនុមោទនា ពិធីដង្ហែព្រះសព ព្រះចេតនាភិរ័ក្ខ សម សុផល ព្រះរាជាគណៈកិត្តិយស គណមហានិកាយ ព្រះអតីត ព្រះគ្រូឧត្តមមេធាអនុគណស្រុកសំរោង និងជាព្រះចៅអធិការវត្តសឹម្ពលីព្រឹក្ស ទួលរវៀង ដង្ហែប្រទក្សិណ ១ជុំ ស្រុកសំរោងរួចមកតម្កល់លើមេន ក្នុងពទ្ធសីមាសឹម្ពលីព្រឹក្សទួលរវៀង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
២៦ /០៤ /២០២៦ !

Address


Website

Alerts

Be the first to know and let us send you an email when វត្តបទុមសុរិយា”ក្រពើទើ”My temple posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តបទុមសុរិយា”ក្រពើទើ”My temple:

  • Want your place of worship to be the top-listed Place Of Worship?

Share