វត្តអូជុំឧត្តមសាមគ្គី ស្រុកសំពៅលូន

  • Home
  • Cambodia
  • Battambang
  • វត្តអូជុំឧត្តមសាមគ្គី ស្រុកសំពៅលូន

វត្តអូជុំឧត្តមសាមគ្គី ស្រុកសំពៅលូន វត្តអារាម ជាកន្លែងទីសក្ការៈបូជា អប់រំផ្លូវចិត្តបណ្ដុះបណ្ដាលគំនិតមនុស្សឲ្យរក្សានូវប្រពៃណីទំនៀមទម្លាប់។

17/05/2026

ម៉ោងសិក្សា : បាលីវេយ្យាករណ៍
បង្រៀនដោយ : ភិក្ខុវិរិធម្មោ ជួង ចន្ថា ( Chuong Chantha )
#សាលាពុទ្ធិកបឋមសិក្សា #ព្រះពុទ្ធសាសនា #ធម៌អប់រំចិត្ត

07/05/2026

សព្វ ទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់ទានទាំងពួង🙏🙏🌸🌻🌷🌹🌾🍁🍀☘️🍃🌿🌱💮🌲🌳🌴🌵🌄☀️🌤️

06/05/2026

សូមលោកម្ចាស់និងញាតិញោមប្រុសស្រីទាំងអស់មេត្តាជ្រាបនិងចូលរួមបើកបវេសនកាលទាំងអស់គ្នា
ថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
#សាលាពុទ្ធិកបឋមសិក្សា #វត្តអូរជុំឧត្តមសាមគ្គី #ស្រុកសំពៅលូន #ខេត្តបាត់ដំបង

05/05/2026

កងទ័ព ថ្មដូន. ខេត្តឧត្តមានជ័យ

05/05/2026

ចោ សៀម. 😢

01/05/2026

👉 វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ​ឆ្នាំ​ ១៩៩៩ ។ ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ទាំង ៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ហើយព្រឹត្តិការណ៍​ទាំង ៣ នោះ គឺ ១ ការ​ប្រសូត ២ ការ​ត្រាស់ដឹង ៣ ការចូល​និព្វាន​។​ ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។
👉 ព្រះអង្គ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ​ចំនួន ៦២៣ ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។
👉ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀបភ្លឺ​។
👉ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ ព្រះវស្សា​។
​👉 ព្រះ​ពុទ្ធទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។
#បុណ្យវិសាខបូជា

27/04/2026

នេះគឺជាសកម្មភាពយកសម្ភារៈមួយចំនួនជូនទៅដល់បងប្អូនកងទ័ពជួបមុខរបស់យើង
#សាលាអនុគណស្រុកសំពៅលូន #សាមគ្គីភាព #វីរកងទ័ព

27/04/2026

ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសុក្រ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំច មុន ព.ស ៨០ឆ្នាំ។🪷👏👏🌷
#បុណ្យពិសាខបូជា #ព្រះពុទ្ធសាសនា

26/04/2026

#សាមគ្គីភាព #វីរកងទ័ព #កម្ពុជាត្រូវការសន្តិភាព

26/04/2026

សាលាអនុគណស្រុកសំពៅលូននិង ព្រះចៅអធិការគ្រប់វត្តក្នុងស្រុកសំពៅលូន ព្រមទាំង លោកប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តអនុសាខាស្រុកសំពៅលូន។។បាននាំយកនូវ វិទ្យុទាក់ទង ព្រមទាំងសម្ភារៈមួយចំនួន ជូនដល់វីរៈកងទ័ពយើង

Address

Battambang

Alerts

Be the first to know and let us send you an email when វត្តអូជុំឧត្តមសាមគ្គី ស្រុកសំពៅលូន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តអូជុំឧត្តមសាមគ្គី ស្រុកសំពៅលូន:

Share